អ្នកចាំទីដៃស្អិតរបស់ក្រុម Roma នឹងរង់ចាំ Real Madrid
រដូវកាល ២ឥ១៧/១៨ គឺជារដូវកាលដ៏អច្ចារ្យសម្រាប់អ្នកចាំទីរបស់ ក្លឹប Roma នោះគឺកីឡាករ Alisson Becker ដែលហាក់មានការរះឡើងដ៏គួរឲ្យចាប់អារម្មណ៍ ហើយគេត្រូវបានរាយការណ៍ថា មានក្លឹបជាច្រើនកំពុងតាមចែចូវ ដែលរួមមាន Liverpool, Chelsea និង Paris Saint-Germain ជាដើម។
ប៉ុន្តែកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចង់ចូលរួម Real Madrid ជាងគេ ថ្វីបើបច្ចុប្បន្នក្លិបយក្សអេស្ប៉ាញមួយនេះមិនទាន់មានគ្រូ ក្រោយការចាកចេញរបស់ Zinedine Zidane ក៏ដោយ។
ការចាកចេញរបស់ Zidane ជារឿងល្អមួយសម្រាប់ Alisson ចំពោះក្ដីស្រមៃរបស់គេក្នុងការផ្លាស់ទៅ Bernabeu ព្រោះថា Zidane ពេញចិត្ត Keylor Navas និងមិនចង់បានអ្នកចាំទីម្នាក់ទៀតមកជំនួសនោះទេ ទោះបីថ្នាក់ដឹកនាំក្លិបចង់បានក៏ដោយ។

ម្យ៉ាងទៀត Roma ត្រូវការប្រាក់ចំណូលមួយចំនួនមុនថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ ដើម្បីតម្រូវតាមច្បាប់ Financial Fair Play។ Alisson ពីដំបូងមានតម្លៃ៥០លានអឺរ៉ូ ប៉ុន្តែឥឡូវ Roma ជឿថាអាចលក់បានថ្លៃជាងមុន គឺប្រហែល៦០លានអឺរ៉ូ៕
បើទោះជាបែបណាក្តី ពេលវេលាសម្រាប់ Alisson ក៏មិនសល់ច្រើនប៉ុន្មានដែរ ហើយបើងាកទៅមើល Real Madrid វិញ ពេលនេះដូចមិនមានអ្វីអាចជួយបានប៉ុន្មានទេព្រោះថា ពួកគេមិនទាំងទាន់រកបានគ្រូបបង្វឹកសម្រាប់ក្លឹបសម្រាប់រដូវកាលថ្មីនេះផងនោះ។

ទោះជាយ៉ាងណាក្តី កីឡាកររូបនេះនៅតែចង់រង់ចាំបន្តិចសិន ព្រោះថា Real Madrid គឺជាទីសុបិនរបស់គេ៕
Comments
Post a Comment