Real ហ៊ានជះ៤៥លានអឺរ៉ូទិញខ្សែប្រយុទ្ធវ័យ​ក្មេង​ម្នាក់​ទៀត

ក្លិប Real Madrid បានព្រមព្រៀងជាមួយក្លិប Santos ក្នុងការផ្ទេរ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Rodrygo​ ក្នុងតម្លៃ៤៥លានអឺរ៉ូ មក Bernabeu។តម្លៃ​ផ្ទេរ​នេះ ជាប់​ជា​កំណត់ត្រា​​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ក្លឹប​ប្រេស៊ីល​ Santos ទទួល​បាន។

ប៉ុន្តែ Rodrygo ត្រូវ​បន្ត​លេង​នៅ​ក្លឹប​ប្រេស៊ីល​មួយ​រដូវ​កាល​សិន​ មុន​មកកាន់ទឹកដី​ Bernabeu របស់​ Real Madrid បើតាមកិច្ចព្រមព្រៀង​ក្លឹប។កីឡាករ​វ័យ ១៧ ឆ្នាំ Rodrygo បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​រដូវ​កាល​ ២០១៧/១៨​ ដោយស៊ុត​ចូល៦គ្រាប់ និង​ Assist២លើកក្នុង​ការ​បង្ហាញ​ខ្លួន១៥លើក។

Rodrygo នេះក៏ជាមុខព្រួញរបស់ Barcelona ដែរ ប៉ុន្តែពេលនេះគេក្លាយជាកីឡាកររបស់ Real ទៅហើយ ស្របពេល Vininius ក៏នឹងមកចូលរួម Real នៅរដូវក្ដៅឆ្នាំ២០១៨ដែរ។


Comments

Popular posts from this blog

Eden Hazard អាចនឹងអវត្តមានក្នុង World cup 2018 ក្រោយរបួសកជើងក្នុងជំនួបមិត្តភាព​​​​​​​​​​​​​​កាលពីយប់មិញ

Ronaldo ស៊ុត៣​គ្រាប់​ម្នាក់ឯង ជួយ​ ព័រទុយហ្គាល់​ តាម​ស្មើ អេស្ប៉ាញ

អ្នកចាំទីដៃស្អិតរបស់ក្រុម Roma នឹងរង់ចាំ Real Madrid