Bale អាចនិងទៅ Man Utd​ បើ​សិន​ Real លក់

Manchester United ជា​ក្រុម​នាំមុខគេ​ដើម្បី​នាំយក​ខ្សែប្រយុទ្ធ​ឆ្នើម Gareth Bale ដែល​កំពុង​ស្រពេចស្រពិល​ពី​អនាគត​របស់គេ​នៅ Real Madrid ក្រោយ​មិនជា​ប់​ក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់លោក Zinedine Zidane​។


កីឡាករ​ដែល​ទើប​ជួយ​ Real Madrid លើក​ពាន Champions League បាន​បដិសេធ​ការ​ចង់​បាន​របស់​ Bayern Munich ហើយ​ងាក​ចង់​មក​លេង​ឲ្យ​ Manchester United ​ដែល​វា​ជា​បំណង​របស់​ខ្លួន​បើ​សិន​ Real មាន​បំណង​ចង់​លក់​រូប​គេ​ពិត​មែន​។

Metro បាន​ផ្សាយ​ដូច្នេះ​ថា អតីត​ខ្សែបម្រើ​ស្លាប​របស់ Tottenham Hotspur វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ប្រ​លយ​សម្តី​បន្ទាប់ពី​ការប្រកួត​នេះ ថា​រូបគេ​អាច​នឹង​ចាក​ចេញពី​ទឹកដី Bernabeu នៅ​រដូវ​កាល​ក្រោយ​។​
«​ខ្ញុំ​ត្រូវ​ការលេង​រៀងរាល់​សប្តាហ៍ មិនមែន​ដូច​រដូវ​កាល​នេះឡើយ​»​។ ខ្ញុំ​ត្រូវ​អង្គុយ​កៅអី​ក្នុងនាម​កីឡាករ​បម្រុង​ស្ទើ​ពេញ​មួយ​រដូវ​កាល​នេះ ដូច្នេះ​ខ្ញុំ​ចង់​ជជែក​ពី​អនាគត​របស់ខ្ញុំ​ជាមួយនឹង​ភ្នាក់ងារ​របស់ខ្ញុំ ហើយ​ខ្ញុំ​ចង់​ចេញពី​ទីនេះ​។ ជាការ​ពិតណាស់ ខ្ញុំ​មានការ​ខកចិត្ត​ខ្លាំង​ដែល​មិនអាច​ផ្តើម​ការប្រកួត​សម្រាប់​ជម្រើស​ដំបូង ដូច្នេះ​អ្វីដែល​ល្អ​បំផុត​គឺ​ការចាកចេញ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​»​។ Bale និយាយ​ដូច្នេះ​ក្នុង​សន្និសីត​សារព័ត៌មាន​ក្រោយ​ចប់​ការប្រកួត នៅ​ទីក្រុង​កៀរ​ប្រទេស​អ៊ុយ​ក្រែ​ន​។

ការលើកឡើង​របស់ Bale បានធ្វើ​ឲ្យ​ក្រុម​បិសាច​ក្រហម​មាន​ភាគរយ​ខ្ពស់​ដើម្បី​នាំ​រូបគេ​មកកាន់​ទឹកដី Old Trafford បើទោះជា​បរាជ័យ ៣​លើ​កម​ករូច​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ 
​​ក្ដី​សង្ឃឹម​​របស់ Jose Mourinho ​អ្នក​ចាត់​ការ​​បិសាច​ក្រហម​ ក្នុង​ការ​ចរចា​​យក Bale លើ​តម្លៃ ១០០​លាន​ផោន​នោះ​​ គឺ​ពឹង​ផ្អែក​លើ​ការ​សម្រេច​​របស់​​អ្នក​ចាត់​ការ​ថ្មី​​ Real តែ​ប៉ុណ្ណោះ​។ ​ក្លឹប​ Real កំពុង​ស្វែង​រក​អ្នក​ចាត់​ការ​​​​មក​ស្នង​ដំណែង​របស់​ Zinedine Zidane ហើយ​ក៏​ជា​អ្នក​កំណត់​អនាគតរបស់ Bale ក្នុង​ការ​​បន្ត​​នៅ​ទឹក​ដី Bernabeu ឬ​យ៉ាង​ណា​ ៕ ​​

Comments