Bayern Munich កំពុងចាំសំណើទិញពីក្លឹបនានាលើ Arturo Vidal, Thiago Alcantara, Jerome Boateng និង Julian Bernat ពេលទីផ្សារដោះដូរកីឡាករបើក។ នេះតាមការឲ្យដឹងពីសារព័ត៌មាននៅអាល្លឺម៉ង់។
បន្ទាប់ពីបរាជ័យនៅ UCL មួយរយៈចុងក្រោយ ជើងឯក Bundesliga នេះ កំពុងរៀបចំរុះរើរៀបកីឡាករឡើងវិញ។ សម្រាប់អ្នកចាត់ការវិញ រដូវកាលក្រោយវិញ លោក Niko Kovac នឹងមកជំនួសតំណែងលោក Jupp Heynckes។
យោងតាម Sports Bild ឲ្យដឹងថា Bayern Munich នឹងធ្វើការផ្លាស់ប្ដូរកីឡាករមួយចំនួន ដោយលក់កីឡាករល្បីឈ្មោះ៤នាក់ខាងលើចេញ ប្រសិនមានក្លឹបណាមួយដាក់សំណើសមរម្យមក។ ក្លឹបយក្សនៅ Premier League ទាំងពីគឺ Manchester United និង Chelsea អាចនឹងចាប់អារម្មណ៍កីឡាករទាំងនោះ ព្រោះពេលនេះពួកគេកំពុងត្រូវការខ្សែបម្រើនិងការពារ៕
Comments
Post a Comment