Real Madrid ហ៊ានឲ្យតម្លៃខ្លួន Neymar មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

បានផ្តល់ទម្លែមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់ឱ្យក្លិបលីកកំពូលបារាំង Paris Saint-Germain ចំនួន ៣០៧ លានផោន (ប្រមាណជាង ៤១១លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាករប្រេសីុល Neymar​ Jr ដើម្បីមកចូលរួមជាមួយអធិរាជសរ Real Madrid ដែលជាតម្លៃមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
Neymar Jr

បើទោះបីជាយ៉ាងណា ក្លិបដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងមួយនេះវិញ តែងតែព្យាយាមចង់រក្សាទុកកីឡាករវ័យ ២៦ឆ្នាំរូបនេះ ដើម្បីឲ្យគេនៅជាមួយក្លិប បានយ៉ាងតិចណាស់រយៈពេល ១៨ ខែទៀត បន្ទាប់ពីទើបតែផ្ទេពីក្លិបអ្នកមានបុណ្យ​ Barcelona នារដូវកាលក្តៅ។

ដោយសារតែ Real Madrid មិនចង់រង់ចាំយូររហូតដល់ខែមករានោះ ទើបក្រុមអេស្ប៉ាញមួយនេះ ហ៊ានចំណាយលុយរហូតដល់តម្លៃ ៣០៧លានផោន (ប្រហែលជាង ៤១១ លានដុល្លារ) ដើម្បីឲ្យខ្សែប្រយុទ្ធក្រុម PSG រូបនេះមកកាន់ទឹកដីអេស្ប៉ាញវិញ។

florentino pérez

 Neymar Jr

ការព្រមព្រៀងនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការដោះដូរប្រតិបត្ដិការពាណិជ្ជកម្មរវាង Nike និង Adidas ផងនោះ ដែលក្រុមហ៊ុន Addidas ជាអ្នកឧបត្ថម្ភលុយដ៏ច្រើនដល់ក្រុម Real Madrid បើសិនជា Neymar យល់ព្រមចុះកុងត្រាជាមួយអធិរាជសរ Real Madrid មែននោះ។

ដោយឡែក មានភាពមិនមានភាពច្បាស់លាស់ទេថា តើ Real អាចមានលទ្ធភាពបង់ប្រាក់ឈ្នួលឪ្យកីឡាករសញ្ជាតិប្រេសីុល Neymar ដែលមានចំនួនប្រមាណ ៤៥លានផោន (ប្រហែលជាង ៦០ លានដុល្លារ) ក្នុងមួយឆ្នាំ ខណៈពេលដែល Cristiano Ronaldo ក៏មានប្រាក់ខែខ្ពស់ផងដែរ៕

Cristiano Ronaldo &Neymar Jr

Comments

Popular posts from this blog

Eden Hazard អាចនឹងអវត្តមានក្នុង World cup 2018 ក្រោយរបួសកជើងក្នុងជំនួបមិត្តភាព​​​​​​​​​​​​​​កាលពីយប់មិញ

Ronaldo ស៊ុត៣​គ្រាប់​ម្នាក់ឯង ជួយ​ ព័រទុយហ្គាល់​ តាម​ស្មើ អេស្ប៉ាញ

អ្នកចាំទីដៃស្អិតរបស់ក្រុម Roma នឹងរង់ចាំ Real Madrid