Eden Hazard អាចនឹងអវត្តមានក្នុង World cup 2018 ក្រោយរបួសកជើងក្នុងជំនួបមិត្តភាព​​​​​​​​​​​​​​កាលពីយប់មិញ

ឡាករប៊ែលហ្សិក Eden Hazard បានរង់របួសកជើងក្នុងតង់ទី២ ក្រោយទទួលជ័យជម្នះ 4-1 លើ​ costa rica ក្រោយពី Hazard បានព្យាយាមស៊ុតបាល់បញ្ចូលទីប៉ុន្តែប៉ះជើងខ្សែការពាររបស់ costa rica បណ្តាលឲ្យកជើងរបស់ Hazard មានបញ្ហា។




ខ្សែបប្រយុទ្ធប៊ែលហ្សិករូបនេះត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៧០ នៃការប្រកួតចុងក្រោយរបស់គេមុនពេលប្រកួតបាល់ទាត់ Fifa World Cup 2018 ពិភពលោកដែលនឹងចាប់ផ្តើមនៅថ្ងៃ ១៤ ខាងមុខនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពរបួសរបស់គេជាខ្លាំង។



លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក​បាន​និយាយ​ថា​ " Hazard ​ឈឺ​ជើង​បន្តិច ប៉ុន្តែ​ប្រហែល​ជា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ"។ ក្រុមគ្រូពេទ្យ​បាន​ផ្ដល់​សញ្ញាវិជ្ជមាន​ដល់​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក។ ដូច្នេះ​រំពឹង​ថា​អ្វីគ្រប់យ៉ាង​នឹង​ល្អប្រសើរឡើង ​ដើម្បី​ត្រៀម​ទៅ​លេង​នៅ World Cup 2018 ​នៅ​ប្រទេសរុស្ស៊ីុ៕
លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក

Comments

Popular posts from this blog

មូលហេតុមួយដែលធើ្វឲ្យ Ronaldo ចង់ចេញពីស្តេចស Real Madrid

អាវក្រុមជម្រើសជាតិទាំង៣២ក្រុម នៅ World Cup 2018