ទីបំផុតខ្សែប្រយុទ្ធ Harry Kane តកុងត្រានៅ Spurs ដល់ 2024

កាលពី​ថ្ងៃសុក្រ​ ទី០៨ មិថុនា​​ ខ្សែប្រយុទ្ធ Harry Kane បានចុះកិច្ចសន្យាថ្មីរយៈពេល 6ឆ្នាំទៀតជាមួយ Tottenham Hotspur រហូតដល់ឆ្នាំ2024។
ប្រធាន​ក្រុមជម្រើសជាតិអង់គ្លេសខាងលើទាត់បញ្ចូលទី៣០គ្រាប់នៅ​ Premier League ឲ្យ Spurs ដែល​បញ្ចប់នៅលំដាប់ទី៣ រដូវកាលមុន។


ក្រុម Real Madrid បានព្យាយាមចែចូវតួអង្គសំខាន់ពីររូបពីក្រុម Tottenham ដោយមានទាំងគ្រូបង្វឹក Mauricio Pochettino និងខ្សែប្រយុទ្ធ Harry Kane ប៉ុន្តែអ្នកទាំងពីរបានយល់ព្រមចុះកុងត្រាថ្មី ជាមួយក្លឹបមាន់ខ្នាយមាស ដោយកុងត្រារបស់ពួកគេគឺមានរយៈពេលរហូតដល់ឆ្នាំ2024 ឯណោះ៕
Kane ថា គេកំពុងសម្លឹងទៅកាន់អនាគតជាមួយក្រុមរហស្សនាមមាន់ខ្នាយមាស។ គេសប្បាយចិត្តដែលបានចូលរួមប្រកួតប្រជែងនៅ Champions League និង សម្លឹងទៅការប្រកួតប្រជែងនៅ Premier League និង FA Cup កាន់តែឆ្ងាយទៀត។

Comments