Leicester ចុះហត្ថលេខាជាមួយ Evans ពី West Brom
ក្លិប Leicester City បានចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្ដរជាតិអៀរឡង់ខាងជើង Jonny Evans ពីក្លិប West Bromwich Albion ក្នុងតម្លៃ៣លាន៥សែនផោន លើកិច្ចសន្យា៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះកាលពីថ្ងៃសៅរ៍។
អតីតខ្សែការពារ Manchester Unitedរូបនេះ ផ្ទេរទៅ West Brom កាលឆ្នាំ២០១៥ បង្ហាញខ្លួន៩៦ដង និង រកបាន៥គ្រាប់ក្នុងចំណោម៩៦ប្រកួត។

ខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះ នឹងចូលរួមជាមួយនឹងអតីតមិត្តរួមក្រុមក្នុងក្លិប Man United របស់គេដែលរួមមាន Darren Fletcher, James Chester និង Ben Foster នៅកីឡដ្ឋាន The Hawthorns។
លោក Claude Puel អ្នកចាត់ការ Leicester និយាយថា Evans សម្បូរដោយបទពិសោធនៅ Premier League ហើយនេះជារឿងដ៏អស្ចារ្យដែលក្រុមលោកអាចយករូបគេបាន។
ចំណែក Evans និយាយថា ទទួលសំណើពី Leicester ដោយមិនអល់អែកឡើយ ហើយនេះជាក្លិបប្រកបដោយមហិច្ឆតា និង មានអ្នកគាំទ្រដ៏អស្ចារ្យ៕


Comments
Post a Comment