Manchester United ចង់ចំណាយប្រាក់ ៧៥លានផោនទិញយក Verratti ពី PSG
លោក Jose Mourinho បានចិត្តដាក់ Marco Verratti របស់ PSG ជាគោលដៅទិញក្នុងរដូវក្ដៅនេះ ដោយចំណាយ៧៥លានផោនដើម្បីទិញកីឡាកររូបនេះ។
MaVerratti PSGrco
Manchester United កំពុងតែព្យាយាមរកខ្សែបម្រើម្នាក់ទៀត ក្រោយ Fred អាចនឹងមកដល់ Old Trafford នៅពេលដ៏ខ្លីខាងមុខពីក្លឹប Shakhtar Donetsk។ ហើយពេលនេះកីឡាករវ័យ២៥ឆ្នាំសញ្ជាតិអ៊ីតាលី Marco Verratti បានក្លាយជាគោលដៅថ្មីមួយទៀតរបស់ Manchester United។
Marco Verratti បានចំណាយអស់រយះពេល៦ឆ្នាំនៅជាមួយម្ចាស់ជើងឯកបារាំង Paris Saint-Germain ក្រោយផ្ទេរពីក្លឹប Pascara។ Juventus ក៏រំពឹងចង់បាន Verratti ដូចគ្នា តែ Jose Mourinho នឹងផ្ដល់លក្ខខណ្ឌផ្ទាល់ខ្លួនឲ្យប្រសើរណាមួយដើម្បីទាក់ចិត្តគេឲ្យមក Old Trafford។ Mourinho ចង់បានខ្សែបម្រើ២នាក់ទៀតងើម្បីមកចូលរួមជាមួយក្រុមបន្ថែមទៀត ដើម្បីជំនួសតំណែង Marouane Fellaini ដែលអាចត្រូវចាកចេញពីក្លឹប និងវីរបុរសក្លឹប Michael Carrick ត្រៀមចូលនិវត្តន៍៕
michael carrick Manchester United
marouane fellaini Manchester United
Comments
Post a Comment