Salah អាច​នឹង​អវត្តមាន​ ក្នុង​ប្រកួត​នៅ World Cup

ខ្សែប្រយុទ្ធ Liverpool, Mohamed Salah មានឈ្មោះ​ក្នុង​បញ្ជី​ កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ី​ប​សំរាប់ World Cup 2018 នៅ​រុស្ស៊ី​ឆ្នាំនេះ ទោះបី​ជា​មាន​របួស​អំឡុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ក៏ដោយ​។


ប៉ុន្តែខ្សែ​ប្រយុទ្ធ ស្លាប Mohamed Salah អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ World Cup រវាង​អេហ្ស៊ីប និង​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​ទី ១៥ មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ehab Lehita ប្រធាន​គ្រប់គ្រង​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប។
ក្នុង​សម្ដី​លោក​ Lehita លោក​បាន​និយាយថា៖ "របួស​របស់​គេ (Salah) បាន​វិវត្តន៍​ប្រសើរ​ឡើង​ជា​បណ្ដើរៗ​ហើយ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ​ថា គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​ទី​មួយ World Cup សម្រាប់​អេហ្ស៊ីប​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា យើង​សង្ឃឹម​ថា​គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​នោះ"។

សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​ Mohamed Salah បាន​ទទួល​រង​របួស​ស្មា​ អំឡុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប​ជាមួយ Real Madrid ក្រោយ​ប៉ះទង្គិច​ជាមួយ​ខ្សែ​ការពារ​អេ​ស្ប៉ា​ញ Sergio Ramos នឹង​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចេញ​ត្រឹម​នាទី​ទី25​។

Comments

Popular posts from this blog

Eden Hazard អាចនឹងអវត្តមានក្នុង World cup 2018 ក្រោយរបួសកជើងក្នុងជំនួបមិត្តភាព​​​​​​​​​​​​​​កាលពីយប់មិញ

Ronaldo ស៊ុត៣​គ្រាប់​ម្នាក់ឯង ជួយ​ ព័រទុយហ្គាល់​ តាម​ស្មើ អេស្ប៉ាញ

អ្នកចាំទីដៃស្អិតរបស់ក្រុម Roma នឹងរង់ចាំ Real Madrid