Posts

Salah អាច​នឹង​អវត្តមាន​ ក្នុង​ប្រកួត​នៅ World Cup

Image
ខ្សែប្រយុទ្ធ Liverpool, Mohamed Salah មានឈ្មោះ​ក្នុង​បញ្ជី​ កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ី​ប​សំរាប់ World Cup 2018 នៅ​រុស្ស៊ី​ឆ្នាំនេះ ទោះបី​ជា​មាន​របួស​អំឡុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ក៏ដោយ​។ ប៉ុន្តែខ្សែ​ប្រយុទ្ធ ស្លាប Mohamed Salah អាច​នឹង​អវត្តមាន​ក្នុង​ការ​ប្រកួត​ World Cup រវាង​អេហ្ស៊ីប និង​អ៊ុយរុយហ្គាយ​នៅ​ថ្ងៃ​ទី ១៥ មិថុនា​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ehab Lehita ប្រធាន​គ្រប់គ្រង​សហព័ន្ធ​បាល់ទាត់​អេហ្ស៊ីប។ ក្នុង​សម្ដី​លោក​ Lehita លោក​បាន​និយាយថា៖ "របួស​របស់​គេ (Salah) បាន​វិវត្តន៍​ប្រសើរ​ឡើង​ជា​បណ្ដើរៗ​ហើយ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ថ្ងៃ​នេះ ខ្ញុំ​មិន​អាច​បញ្ជាក់​បានទេ​ថា គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​ទី​មួយ World Cup សម្រាប់​អេហ្ស៊ីប​ឡើយ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ថា យើង​សង្ឃឹម​ថា​គេ​នឹង​អាច​លេង​ក្នុង​ប្រកួត​នោះ"។ សូម​បញ្ជាក់​ផង​ដែរ​ថា Salah បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ​ ប៉ុន្តែ​ Mohamed Salah បាន​ទទួល​រង​របួស​ស្មា​ អំឡុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជួប​ជាមួយ Real Madrid ក្រោយ​ប៉ះទង្គិច​ជាម...

Eden Hazard អាចនឹងអវត្តមានក្នុង World cup 2018 ក្រោយរបួសកជើងក្នុងជំនួបមិត្តភាព​​​​​​​​​​​​​​កាលពីយប់មិញ

Image
ឡាករប៊ែលហ្សិក Eden Hazard បានរង់របួសកជើងក្នុងតង់ទី២ ក្រោយទទួលជ័យជម្នះ 4-1 លើ​ costa rica ក្រោយពី Hazard បានព្យាយាមស៊ុតបាល់បញ្ចូលទីប៉ុន្តែប៉ះជើងខ្សែការពាររបស់ costa rica បណ្តាលឲ្យកជើងរបស់ Hazard មានបញ្ហា។ ខ្សែបប្រយុទ្ធប៊ែលហ្សិករូបនេះត្រូវបានផ្លាស់ប្តូរចេញនៅនាទីទី ៧០ នៃការប្រកួតចុងក្រោយរបស់គេមុនពេលប្រកួតបាល់ទាត់ Fifa World Cup 2018 ពិភពលោកដែលនឹងចាប់ផ្តើមនៅថ្ងៃ ១៤ ខាងមុខនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថានភាពរបួសរបស់គេជាខ្លាំង។ លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក​បាន​និយាយ​ថា​ " Hazard ​ឈឺ​ជើង​បន្តិច ប៉ុន្តែ​ប្រហែល​ជា​មិន​ធ្ងន់ធ្ងរ​នោះ​ទេ"។ ក្រុមគ្រូពេទ្យ​បាន​ផ្ដល់​សញ្ញាវិជ្ជមាន​ដល់​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក។ ដូច្នេះ​រំពឹង​ថា​អ្វីគ្រប់យ៉ាង​នឹង​ល្អប្រសើរឡើង ​ដើម្បី​ត្រៀម​ទៅ​លេង​នៅ World Cup 2018 ​នៅ​ប្រទេសរុស្ស៊ីុ៕ លោក Roberto Martinez ​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​ប៊ែលហ្សិក

មកស្គាល់យុវជនវ័យក្មេងនាព្រឹត្តិការណ៏ World Cup 2018 នៅ​រុស្ស៊ីឆ្នាំនេះ

Image
ព្រឹត្តិការណ៏ World Cup 2018 នៅ​រុស្ស៊ី​នឹង​ឈាន​ចូល​មក​ដល់ក្នុងរយះពេល៤ថ្ងៃទៀត​ ​ស្រប​ពេល​កីឡាករ​អាជីព​ជា​ច្រើន​នឹង​មាន​ឱកាស​បង្ហាញ​សមត្ថភាព​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​របស់​ពិភពលោក​មួយ​នេះក្នុងឆ្នាំ២០១០៨។​ កីឡាករទាំង ​២៣​រូប​តាម​ក្រុម​នីមួយ​ៗ​​ទាំង​៣២ប្រទេស​សុទ្ធ​តែ​បាន​ប្រកាស​ចប់​សព្វ​គ្រប់​ ខណៈ​ក្រុម​ខ្លះ​មាន​បញ្ចូល​យុវជន​វ័យ​ក្មេង​របស់​ខ្លួន​មក​ជាមួយ​ផងដែរ។​ យ៉ាង​ណា​ World Cup 2018 នៅ​រុស្ស៊ីលើក​នេះ​គឺ​ជា​លើក​ដំបូង​បើគិត​ចាប់តាំង​ពី​ឆ្នាំ​១៩៩០មក​ដែល​គ្មាន​កីឡាករ​អាយុ​ទិញ​ជាង​១៨​ឆ្នាំ​ ពោល​គឺ​សុទ្ធតែ​១៨​ឆ្នាំ​ឡើង​ទាំង​អស់។​​ ខាង​ក្រោមនេះ​គឺ​ជា​កីឡាករ​វ័យ​ក្មេង​ ឆ្នើម​ៗ​ហើយ​មាន​ឱកាស​បង្ហាញ​ខ្លួន​ជាមួយ​ជម្រើស​ជាតិ​នៅ​ World Cup​ 2018​ នៅរុស្ស៊ី៖​ . Kylian Mbappe  ក្រុម​ជម្រើស​ជាតិ​បារាំង  មាន​វ័យ​១៩​ឆ្នាំ​ . Daniel Arzani  ក្រុម​ជម្រើស​ជាតិ​អូស្ត្រាលី  មាន​វ័យ​១៩​ឆ្នាំ ​ . Francis Uzoho  ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា  មាន​វ័យ​ ២០ ​ឆ្នាំ​ . Jose Luis Rodriguez  ក្រុម​ជម្រើស​ជាតិ​ប៉ាណាម៉ា​  មាន​វ័យ​១៩​ឆ្នាំ​ . Achraf Hakimi  ក្...

អ្នកចាំទីដៃស្អិតរបស់ក្រុម Roma នឹងរង់ចាំ Real Madrid

Image
រដូវកាល ២ឥ១៧/១៨ គឺជារដូវកាល​ដ៏​អច្ចារ្យ​សម្រាប់​អ្នកចាំទី​របស់ ក្លឹប​ Roma នោះគឺកីឡាករ​ Alisson Becker ដែល​ហាក់​មាន​ការ​រះឡើង​ដ៏គួរ​ឲ្យចាប់អារម្មណ៍ ហើយ​គេត្រូវ​បាន​រាយការណ៍​ថា មាន​ក្លឹប​ជាច្រើន​កំពុងតាម​ចែចូវ ដែលរួមមាន Liverpool, Chelsea និង​ Paris Saint-Germain ជាដើម។ ប៉ុន្តែកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះចង់ចូលរួម Real Madrid ជាងគេ ថ្វីបើបច្ចុប្បន្នក្លិបយក្សអេស្ប៉ាញមួយនេះមិនទាន់មានគ្រូ ក្រោយការចាកចេញរបស់ Zinedine Zidane ក៏ដោយ។ ការចាកចេញរបស់ Zidane ជារឿងល្អមួយសម្រាប់ Alisson ចំពោះក្ដីស្រមៃរបស់គេក្នុងការផ្លាស់ទៅ Bernabeu ព្រោះថា Zidane ពេញចិត្ត Keylor Navas និងមិនចង់បានអ្នកចាំទីម្នាក់ទៀតមកជំនួសនោះទេ ទោះបីថ្នាក់ដឹកនាំក្លិបចង់បានក៏ដោយ។ ម្យ៉ាងទៀត Roma ត្រូវការប្រាក់ចំណូលមួយចំនួនមុនថ្ងៃទី១ខែកក្កដាឆ្នាំ២០១៨ ដើម្បីតម្រូវតាមច្បាប់ Financial Fair Play។ Alisson ពីដំបូងមានតម្លៃ៥០លានអឺរ៉ូ ប៉ុន្តែឥឡូវ Roma ជឿថាអាចលក់បានថ្លៃជាងមុន គឺប្រហែល៦០លានអឺរ៉ូ៕ បើទោះជាបែបណាក្តី ពេល​វេលា​សម្រាប់ Alisson ក៏មិនសល់​ច្រើន​ប៉ុន្មាន​ដែរ ហើយ​បើ​ងាក​ទៅ​មើល​ Real Madrid វិញ ពេល​នេះ​ដូច​មិន...

Leicester ចុះហត្ថ​លេខា​ជាមួយ Evans ពី West Brom

Image
ក្លិប  Leicester City បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែការពារ​អន្ដរជាតិ​អៀរ​ឡង់​ខាងជើង Jonny Evans ពី​ក្លិប West Bromwich Albion​ ក្នុងតម្លៃ៣លាន៥សែនផោន លើកិច្ចសន្យា៣ឆ្នាំ។ នេះ​បើ​តាម​ការ​ប្រកាស​របស់ក្លិប​ស្ថិត​ក្នុងក្របខ័ណ្ឌ Premier League មួយ​នេះកាល​ពីថ្ងៃ​សៅរ៍​។ អតីត​ខ្សែការពារ  Manchester Unitedរូបនេះ ផ្ទេរទៅ  West Brom កាលឆ្នាំ២០១៥ បង្ហាញខ្លួន៩៦ដង និង រកបាន៥គ្រាប់ក្នុងចំណោម៩៦ប្រកួត។ ខ្សែ​ការពារ​វ័យ ២៧ ឆ្នាំ​រូបនេះ នឹង​ចូលរួម​ជាមួយ​នឹងអតីត​មិត្ត​រួម​ក្រុម​ក្នុង​ក្លិប Man United របស់គេដែលរួម​មាន Darren Fletcher, James Chester និង Ben Foster នៅ​កីឡដ្ឋាន The Hawthorns​។ លោក Claude Puel អ្នកចាត់ការ Leicester និយាយថា Evans សម្បូរដោយបទ​ពិសោធនៅ Premier League ហើយនេះជារឿងដ៏អស្ចារ្យដែលក្រុមលោកអាចយករូបគេបាន។ ចំណែក Evans និយាយថា ទទួលសំណើពី Leicester ដោយមិនអល់អែកឡើយ ហើយនេះជាក្លិបប្រកបដោយមហិច្ឆតា និង មានអ្នកគាំទ្រដ៏អស្ចារ្យ៕

មូលហេតុមួយដែលធើ្វឲ្យ Ronaldo ចង់ចេញពីស្តេចស Real Madrid

Image
កីឡាករឆ្នើម Cristiano Ronaldo នឹងចាកចេញពី​ស្តេចសរ Real Madrid នាពេលខាងមុខនេះ ដោយមានមូលហេតុចម្បងមួយគឺដោយសារកីឡាករឆ្នើម Cristiano Ronaldo មានថៃ្លឈ្នូលទាបជាង Lionel Messi និង Neymar។ តារាឆ្នើមវ័យ​ 33 ឆ្នាំរូបនេះអាចអាចរកបានប្រាក់ចំណូលប្រមាណ ៦២លានផោន (៨៣លានដុល្លារ) ក្នុង១ឆ្នាំ ពីក្រុមម្ចាស់ជើងឯក uefa champions league ១៣សម័យកាល ដែលចំនួននេះបានធើ្វឲ្យម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យ រកប្រាក់ចំណូលបានទៀបជាងគូប្រជែងរបស់គេ គឺខែ្សប្រយុទ្ធឆ្នើម​ Leonel Messi របស់ Barcelona​ និង Neymar Jr របស់ Paris Saint-Germain។ សព្វថៃ្ងតារាឆ្នើមរូបនេះកំពុងមានកុងត្រាជាមួយ Real Madrid រហូតដល់ឆ្នាំ២០២១ ខណៈពេលនេះ រូបគេទាមទារឲ្យអធិរាជស Real Madrid បន្ថែមប្រាក់ចំណូលពីលើរហូតដល់ទៅ ២៦លានផោន ដើម្បីធើ្វឲ្យគេបន្ដនៅជាមួយនឹងក្លិប។ បើ Ronaldo ពិតជាចង់ចាកចេញពីក្លិបមែននោះ ក្លិបដែលរូបគេអាចនឹងចូលរួម គឺក្លិបចាស់របស់គេ Manchester United ខណៈម្ដាយរបស់កីឡាករឆ្នើមនេះ ក៏ចង់ឲ្យកូនរបស់ខ្លួនចូលរួមជាមួយក្រុមដែលដឹកនាំដោយលោក Jose Mourinho ផងដែរ៕

Real Madrid ហ៊ានឲ្យតម្លៃខ្លួន Neymar មិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

Image
បានផ្តល់ទម្លែមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់ឱ្យក្លិបលីកកំពូលបារាំង Paris Saint-Germain ចំនួន ៣០៧ លានផោន (ប្រមាណជាង ៤១១លានដុល្លារ) សម្រាប់តម្លៃខ្លួនកីឡាករប្រេសីុល Neymar​ Jr ដើម្បីមកចូលរួមជាមួយអធិរាជសរ Real Madrid ដែលជាតម្លៃមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ Neymar Jr បើទោះបីជាយ៉ាងណា ក្លិបដែលមានមូលដ្ឋាននៅក្នុងប្រទេសបារាំងមួយនេះវិញ តែងតែព្យាយាមចង់រក្សាទុកកីឡាករវ័យ ២៦ឆ្នាំរូបនេះ ដើម្បីឲ្យគេនៅជាមួយក្លិប បានយ៉ាងតិចណាស់រយៈពេល ១៨ ខែទៀត បន្ទាប់ពីទើបតែផ្ទេពីក្លិបអ្នកមានបុណ្យ​ Barcelona នារដូវកាលក្តៅ។ ដោយសារតែ Real Madrid មិនចង់រង់ចាំយូររហូតដល់ខែមករានោះ ទើបក្រុមអេស្ប៉ាញមួយនេះ ហ៊ានចំណាយលុយរហូតដល់តម្លៃ ៣០៧លានផោន (ប្រហែលជាង ៤១១ លានដុល្លារ) ដើម្បីឲ្យខ្សែប្រយុទ្ធក្រុម PSG រូបនេះមកកាន់ទឹកដីអេស្ប៉ាញវិញ។ florentino pérez  Neymar Jr ការព្រមព្រៀងនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការដោះដូរប្រតិបត្ដិការពាណិជ្ជកម្មរវាង Nike និង Adidas ផងនោះ ដែលក្រុមហ៊ុន Addidas ជាអ្នកឧបត្ថម្ភលុយដ៏ច្រើនដល់ក្រុម Real Madrid បើសិនជា Neymar យល់ព្រមចុះកុងត្រាជាមួយអធិរាជសរ Real Madrid មែននោះ។ ...